មន្ទីរពេទ្យកុមារជាតិ: ប្រជុំក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិអាណត្តិទី២ សម័យប្រជុំលើកទី ៤

ចុះផ្សាយថ្ងៃ : Dec 18, 2525

មន្ទីរពេទ្យកុមារជាតិ: ប្រជុំក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិអាណត្តិទី២ សម័យប្រជុំលើកទី ៤

មន្ទីរពេទ្យកុមារជាតិ: ប្រជុំក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិអាណត្តិទី២  សម័យប្រជុំលើកទី ៤

======                                                                                                                                                                                     នាព្រឹកថ្ងៃអង្គារ ១១រោច ខែ មគិសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ មានការប្រជុំក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាព លោកជំទាវ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិ 

សមាសភាពចូលរួមមាន

១-លោកជំទាវសាស្រ្តាចារ្យ  គ្រុយ  លាងស៊ីម   ប្រធាន

២-ឯកឧត្តមសាស្ត្រាចារ្យរង  ហេង  សុទ្ឋី សមាជិក

៣-ឯកឧត្តមវេជ្ជបណ្ឌិត  ញឹប  អង្គាបុស្ស នាយកប្រតិបត្តិ

៤-លោក លី  សំអុល សមាជិក  សមាជិក

៥-លោកវេជ្ជបណ្ឌិត កែវ  វណ្ណា តំណាងបុគ្គលិក

៦-លោក ណយ  ចាន់ដុស  មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ

៧-លោក អ៊ុង  សាវុត  គណនេយ្យករ

៨-លោក ស៊ាង  ហាច លេខាកត់ត្រា

លើរបៀបវារៈ

១-សមិទ្ឋិផលការងារ ១០ខែ ឆ្នាំ ២០២៥  

២-របាយការណ៍ថវិកា ១០ ខែ ឆ្នាំ ២០២៥

៣-ការពិភាក្សា និង ការផ្តល់អនុសាសន៍

ជាចុងក្រោយលោកជំទាវសាស្ត្រាចារ្យប្រធាន បានផ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលកន្លងមកបានខិតខំប្រឹងប្រែង បំរើសេវាជូនអ្នកជម្ងឺប្រកបដោយគុណភាព ប្រសិទ្ឋភាព និងទំនុកចិត្តកាន់តែប្រសើរ ។