Dec 10, 25
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: ពិធីប្រគ...
មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងលើការព្យាបាលសម្រន់ និងការគាំទ្រផ្នែកផ្លូវចិត្តចំពោះកុមារមានជំងឺមហារីក នៅមន្ទីរពេទ្យកុមារជាតិ
======
នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានចូលរួមប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងលើការព្យាបាលសម្រន់ និងការគាំទ្រផ្នែកផ្លូវចិត្តចំពោះកុមារមានជំងឺមហារីក នៅមន្ទីរពេទ្យកុមារជាតិ។ ក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពីដៃគូរក្រៅរដ្ឋាភិបាលរួមមាន ប្រទេសបារាំង (AFD)ផងដែរ៕