នាព្រឹកថ្ងៃ អង្គារ ៨រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧  ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧  ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរពេទ្យកុមារជាតិបានរៀបចំកិច្ចប្រជុំសិក្សាលម្អិតពីការអនុវត្តគម្រោងពង្រឹកសមត្ថភាពមន្ទីរពេទ្យកុមារជាតិ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលកូរ៉េតាមរយះអង្គការ KOICA និងដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ  រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្អង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំស្តីពីការសិក្សាលម្អិតពីការអនុវត្តគម្រោងពង្រឹកសមត្ថភាពមន្ទីរពេទ្យកុមារជាតិ ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើការសិក្សាពីទំហំអាគាដែលត្រូវសាងសង់ បរិក្ខារពេទ្យដែលត្រូវបំពាក់ ការបណ្តុះបណ្តាលសមត្ថភាពបុគ្កលិក បរិស្ថាន និងការបង្ការរោគនៅ មន្ទីរពេទ្យកុមារជាតិ ។