ផ្នែក ប្រព័ន្ធប្រសាទ ជំងឺមហារីក កង្វះអាហារូបត្ថម្ភ

បេសកកម្ម

  • បន្តផ្តល់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការគ្រប់គ្រងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ និងសេវា ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺក្រៅសម្រាប់កុមារ និងយុវវ័យ ដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងសរសៃប្រសាទ។ រួមមាន៖

  • ជំងឺខួរក្បាល ខួរឆ្អឹងខ្នង និងប្រព័ន្ធប្រសាទ ​៖

    • ជំងឺប្រកាច់ រួមទាំងការប្រកាច់ដោយសារគ្រុនក្តៅ និងជំងឺប្រកាច់ (ឆ្កួតជ្រូក)

    • ជំងឺប្រព័ន្ធប្រសាទ-សាច់ដុំ ៖ ភាពទន់ខ្សោយនៃសាច់ដុំ ការអភិវឌ្ឍន៍គោលដៅចលនាយឺតយ៉ាវនិងបញ្ហានៃការសម្របសម្រួលចលនា ផ្សេងៗ (រួមទាំងពិការចលករខួរក្បាល ស្វិតសាច់ដុំ និងវិបល្លាសចលនានានា)

    • ឈឺក្បាលប្រកាំង និងឈឺក្បាលផ្សេងទៀត ។

  • បញ្ហាអភិវឌ្ឍន៍ប្រព័ន្ធប្រសាទ អារម្មណ៍ អាកប្បកិរិយា និងផ្លូវចិត្តផ្សេងៗទៀត៖

    • ពិការភាពនៃការអភិវឌ្ឍន៍ភាសា

    • ជំងឺអូទីស្សឹម

    • ជំងឺកង្វះការយកចិត្តទុកដាក់ / រពឹសលើសលុប 

    • ពិការភាពសតិបញ្ញា

    • បញ្ហាដំណេក

    • ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ 

    • ជំងឺផ្លូវចិត្តដូចមនុស្សពេញវ័យ

  • ការឆ្លងមេរោគប្រព័ន្ធប្រសាទកណ្តាល (រលាកខួរក្បាល រលាកស្រោមខួរ…)


ព័ត៌មានផ្សេងៗសូមទំនាក់ទៅផ្នែក តាមរយះលេខទូរស័ព្ទៈ 012 951 746