ផ្នែក អាហារូបត្ថម្ភ

១. ផ្នែកការិយាល័យ៖

ជាអ្នកដឹកនាំប្រមូលព័ត៌មានផ្ដល់ការអប់រំ និងសម្របសម្រួលការងារផ្សេងៗដើម្បីធានាដល់ដំណើរការនៃការគ្រប់គ្រង់របបអាហាររបស់មន្ទីរពេទ្យ និងសុវត្ថិភាពអាហារត្រូវបានផ្តល់ដល់អ្នកជំងឺដែលសម្រាកពេទ្យ។

 ២. ផ្នែកចម្អិន៖

ជាអ្នកអនុវត្តផ្ទាល់ក្នុងការចម្អិននិងចែកចាយអាហារដែលចម្អិនហើយដល់អ្នកជំងឺ។នៅផ្នែកនេះយើងបាន ប្រកាន់ខ្ជាប់នូវ៖

  • សុវត្ថិភាព

  • អនាម័យខ្ពស់

  • គុណភាព

  • សាមគ្គី

  • រសជាតិ

  • សោភ័ណភាព

  • ទំនុកចិត្ត

  • គ្រប់ជីវជាតិ

​ អ្វីជាអាហារមន្ទីរពេទ្យ?

អាហារមន្ទីរពេទ្យ គឺជារបបអាហារដែលរៀបចំឡើង តាមគោលការណ៍របស់មន្ទីរពេទ្យដើម្បីធានាឲ្យបានទៅតាមតម្រូវការសារជាតិចិញ្ចឹមរបស់អ្នកជំងឺដែលចូលសម្រាកពេទ្យដោយផ្តល់ជូនបីពេលក្នុងមួយថ្ងៃ ផ្អែកលើការវិនិច្ឆ័យ និងចេញវេជ្ជបញ្ហារបស់វេជ្ជបណ្ឌិត អាស្រ័យតាមស្ថានភាពរបស់អ្នកជំងឺ។ អាហារនេះចែកជាពីរប្រភេទ គឺអាហារទូទៅ និងអាហារព្យាបាល។របបអាហារមន្ទីរពេទ្យគឺជាការចូលរួមចំណែកដល់ការព្យាបាលដោយឱសថ និងឱ្យឆាប់ជាសះស្បើយ។

១. អាហារទូទៅ (បាយ)

ផ្ដល់នូវរបបអាហារចម្រុះមុខដែលមានតុល្យភាពសារធាតុចិញ្ចឹមត្រឹមត្រូវ និងគ្រប់គ្រាន់។

២. អាហារទន់ (បបរ)

ផ្ដល់នូវរបបអាហារទន់ដែលងាយរំលាយ។ អាហារទាំងអស់មានលក្ខណះចម្រុះមុខ និងមានតុល្យភាពដូចគ្នានឹងរបបអាហារទូទៅដែរ។ គេអាចហៅម្យ៉ាងទៀតថា របបអាហារទន់ងាយរំលាយ។

៣. អាហារស្ទើររាវ (ទឹកសណ្តែក)

ផ្ដល់នូវរបបអាហារដែលគ្មានកាកសោះ ដើម្បីជួយការពារមិនឲមានការបាត់បង់ជាតិទឹក និងជួយរក្សាលំនឹង ជាតិរ៉ែ ដែលមានក្នុងទឹក។

៤. បបរខាប់គ្រប់គ្រឿង(CFD) 

ជាអាហារដែលផ្តល់ដើម្បីបន្ថែមទៅលើថាមពល និងសារជាតិចិញ្ចឹម ដែលក្មេងត្រូវការក្នុងអំឡុងពេលបំបៅដោះពីអាយុ៦ខែ ទៅ២៣ខែ។

៥. អាហារដែលមានថាមពលខ្ពស់ប្រូតេអ៊ីនខ្ពស់(HEHP)

ផ្សំឡើងពីថាមពលខ្ពស់ និងប្រូតេអ៊ីនខ្ពស់ត្រូវបានផ្ដល់ដើម្បីបំពេញបន្ថែមទៅលើតម្រូវការថាមពល និងប្រូតេអ៊ីនសម្រាប់អ្នកជំងឺដែលមានអត្រាសំយោគ (មេតាបូលីស) ថាមពលខ្ពស់។ របបអហារថាមពលខ្ពស់ ប្រូតេអ៊ីនខ្ពស់គឺជារបបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺដែលចង់បរិភោគប្រភេទរបបអាហារទូទៅ។

៦.  របបអាហារមន្ទីរពេទ្យសម្រាប់សម្ភព

ជាអាហារដែលផ្សំឡើងពោរពេញដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការថាមពលរបស់ស្រ្តីមានផ្ទៃពោះ និងក្រោយសម្រាល

         ផ្តល់ជូនអាហារក្នុង១ថ្ងៃមាន៣ពេល ដែលមានកាឡូរីសរុបៈ ២៤៩៩.០៣ គីឡូកាឡូរី


ព័ត៌មានផ្សេងៗសូមទំនាក់ទៅផ្នែក តាមរយះលេខទូរស័ព្ទៈ 089 679 392