May 12, 23
វគ្គបណ្តុះបណ្តាលគ្រូបង្គោល “សមាហរណកម្មនៃការទទួលបន្ទុកពិនិត្យនិងព្យាបាលទារកឈឺ ចាប់ពីប្រសូតិដល់អាយុក្រោម២ខែ”
ចុះផ្សាយថ្ងៃ : Jun 16, 2525
វគ្គបណ្តុះបណ្តាលគ្រូបង្គោល “សមាហរណកម្មនៃការទទួលបន្ទុកពិនិត្យនិងព្យាបាលទារកឈឺ ចាប់ពីប្រសូតិដល់អាយុក្រោម២ខែ”
មន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល “សមាហរណកម្មនៃការទទួលបន្ទុកពិនិត្យនិងព្យាបាលទារកឈឺ ចាប់ពីប្រសូតិដល់អាយុក្រោម២ខែ” សម្រាប់គ្រូបង្គោលចំនួន២០រូប នៃខេត្តទាំង៤ (ព្រះវិហារ ត្បូងឃ្មុំ កំពត និងព្រះសីហនុ) និងការបញ្ចប់វគ្គបណ្តុះបណ្តាល “សមាហរណកម្មនៃការទទួលបន្ទុកពិនិត្យនិងព្យាបាលទារកឈឺ ចាប់ពីប្រសូតិដល់អាយុក្រោម២ខែ” សម្រាប់សិក្ខាកាមចំនួន៥០រូបនៃខេត្តបន្ទាយមានជ័យ ក្រោមគម្រោងសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និង CCK-KOFIH។