កម្មវិធីបើកវគ្គបណ្តុះបណ្តាលផ្ទាល់ឆ្នាំ ២០២៥ (2025 1st On-Site Training) ក្រោមគម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ ជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA

ចុះផ្សាយថ្ងៃ : Apr 28, 2525

កម្មវិធីបើកវគ្គបណ្តុះបណ្តាលផ្ទាល់ឆ្នាំ ២០២៥ (2025 1st On-Site Training) ក្រោមគម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ ជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្ដមវេជ្ជ. ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្រ្តាចារ្យ គឹម អាង នាយករងមន្ទីរពេទ្យកុមារជាតិ បានចូលកម្មវិធីបើកវគ្គបណ្តុះបណ្តាលផ្ទាល់នេះ ក្នុងវគ្គបណ្តុះបណ្តាលមានជំនាញចំនួន៥ ដូចជា៖

១ ផ្នែកជំងឺផ្លូវដង្ហើម Pneumology 

២ អាឡឺហ៊ី Allergology 

៣ ផ្នែកត្រចៀក ច្រមុះ និងបំពងក (Otolaryngology)

៤ ការបង្ការោគ( Infection Prevention and Control )

៥ ការពង្រឹងគុណភាព(Quality Improvement)

ដែលបង្រៀនដោយសាស្រ្តាចារ្យអញ្ជើញមកពីមហាវិទ្យាល័យកូរ៉េ មកបង្រៀនផ្ទាល់នៅមន្ទីរពេទ្យកុមារជាតិ។