មន្ទីរពេទ្យកុមារជាតិ សហការជាមួយអង្គការ KOFIH និងដៃគូរសហការជាច្រើនទៀត បានរៀបចំសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៦ ប្រធានបទ « វិនិយោគដើម្បីបង្កើនសមត្ថភាព និងគុណភាព នៃការថែទាំព្យាបាលទារក និងកុមារ»

ចុះផ្សាយថ្ងៃ : Oct 19, 2424

មន្ទីរពេទ្យកុមារជាតិ សហការជាមួយអង្គការ KOFIH និងដៃគូរសហការជាច្រើនទៀត បានរៀបចំសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៦ ប្រធានបទ « វិនិយោគដើម្បីបង្កើនសមត្ថភាព និងគុណភាព នៃការថែទាំព្យាបាលទារក និងកុមារ»

ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរពេទ្យកុមារជាតិ  សហការជាមួយអង្គការ KOFIH និងដៃគូរសហការជាច្រើនទៀត បានរៀបចំសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៦ ប្រធានបទ « វិនិយោគដើម្បីបង្កើនសមត្ថភាព និងគុណភាព នៃការថែទាំព្យាបាលទារក និងកុមារ» (Investing for enhancing and Capacity and quality of Neonatal-Pediatric care) ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ 

សន្និសីទនេះ មានការអញ្ជើញពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងប្រធាន អនុប្រធាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត ស្រុក និងក្រុមគ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប និង អ្នកវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត ទាំងសាធារណៈ និងឯកជន ដែលជាអ្នកជំនាញផ្នែកទារក កុមារ និងសម្ភព សរុបចំនួន ២៦៨នាក់ រយៈពេល ១ថ្ងៃពេញ នៅសណ្ឋាគារភ្នំពេញ ប្រកបដោយកិច្ចពិភាក្សាយ៉ាងផុសផុល លើប្រធានបទនីមួយៗ ដើម្បីលើកកម្ពស់សុខមាលភាព មាតា ទារក កុមារ ឲ្យកាន់តែប្រសើរ។