មន្ទីរពេទ្យកុមារជាតិ- ផ្នែកថែទាំ វគ្គបណ្តុះបណ្តាលរំលឹកស្តីពីការថែទាំជំងឺគ្រុនឈាម

ចុះផ្សាយថ្ងៃ : Mar 07, 2525

មន្ទីរពេទ្យកុមារជាតិ- ផ្នែកថែទាំ វគ្គបណ្តុះបណ្តាលរំលឹកស្តីពីការថែទាំជំងឺគ្រុនឈាម

ថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្នែកថែទាំនៃមន្ទីរពេទ្យកុមារជាតិបានដំណើរការវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការថែទាំជំងឺគ្រុនឈាម ដល់បុគ្គលិកគិលានុបដ្ឋាក ឆ្មប នៃមន្ទីរពេទ្យកុមារជាតិ ដើម្បីពង្រឹងចំណេះដឹងនិងជំនាញក្នុងការប៉ាន់ប្រមាណស្វែងរកសញ្ញាព្រមានគ្លីនិកនៃជំងឺគ្រុនឈាម និងការផ្តល់អន្តរាគមថែទាំ។  

ការបណ្តុះបណ្តាលចូលរួមបង្ហាញដោយក្រុមគ្រូបង្គោលថែទាំជំងឺគ្រុនឈាមនៃមន្ទីរពេទ្យកុមារជាតិ ដោយមានការប្រឹក្សាបច្ចេកទេសពីលោកសាស្ត្រាចារ្យទីប្រឹក្សាបច្ចេកទេសនិងជាគណៈកម្មការជំងឺគ្រុនឈាម។