វគ្គបណ្តុះបណ្តាលស្ដីពីការថែជំងឺបម្រុងក្រឡាភ្លើង ក្រឡាភ្លើង និងការប្រើប្រាស់ម៉ាញ៉េស្យូមស៊ុលហ្វាត

ចុះផ្សាយថ្ងៃ : Nov 20, 2525

វគ្គបណ្តុះបណ្តាលស្ដីពីការថែជំងឺបម្រុងក្រឡាភ្លើង ក្រឡាភ្លើង និងការប្រើប្រាស់ម៉ាញ៉េស្យូមស៊ុលហ្វាត

មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្តុះបណ្តាលស្ដីពីការថែជំងឺបម្រុងក្រឡាភ្លើង ក្រឡាភ្លើង និងការប្រើប្រាស់ម៉ាញ៉េស្យូមស៊ុលហ្វាត 

======                                                                                                                                                                                                                                                    នារសៀលថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកស្រីសាស្រ្តាចារ្យ.ជំ.ហួត ចាន់ធានី នាយករងមន្ទីរពេទ្យកុមារជាតិ បានចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការថែជំងឺបម្រុងក្រឡាភ្លើង ក្រឡាភ្លើង និងការប្រើប្រាស់ម៉ាញ៉េស្យូមស៊ុលហ្វាត នៅមន្ទីរពេទ្យកុមារជាតិ។គោលបំណងនៃការបើកវគ្គបណ្ដុះបណ្ដាលនេះមាន៖   

១.ស្គាល់ពីជំងឺបម្រុងក្រឡាភ្លើង រោគសញ្ញា ផលវិបាក និងការគ្រប់គ្រងទូទៅ

២.ចេះប្រើប្រាស់ម៉ាញ៉េស្យូមស៊ុលហ្វាត អោយបានត្រឹមត្រូវ និងការតាមដានបានត្រឹមត្រូវ

៣.ឆ្មប បានរៀនសូត្របន្ត និង អាច ទទួលបានពិន្ទុ ពីការបណ្ដុះបណ្ដាល អាចយកទៅប្រើប្រាស់សម្រាប់ដាក់សំណើរសុំ បន្តអាជ្ញាបណ្ណត្រឹមត្រូវ តាមលក្ខខណ្ឌរបស់គណៈឆ្មបជាតិ។