មន្ទីរពេទ្យកុមារជាតិ: ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ

ចុះផ្សាយថ្ងៃ : Feb 20, 2626

មន្ទីរពេទ្យកុមារជាតិ: ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ

មន្ទីរពេទ្យកុមារជាតិ: ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ

======                                                         

នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦របស់មន្ទីរពេទ្យកុមារជាតិ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ មន្ទីរពេទ្យកុមារជាតិនូវភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងការងារកសាងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការសាងសង់ ជុំវិញបរិវេណមន្ទីរពេទ្យ ឧបករណ៍សម្ភារៈបរិក្ខារទំនើប និងការកសាងសមត្ថភាពមន្រ្តី បុគ្គលិករបស់មន្ទីរពេទ្យឱ្យកាន់តែមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដារជាតិ ប្រកបដោយនវានុវត្តន៍។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវទស្សនទានមួយចំនួន ដល់សមាជិក ក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ ជាអាទិ៍មាន៖ 

១) ពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលម្អអគារ និងបរិស្ថាន 

២) លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់ក្រុមគ្រូពេទ្យ សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ។ 

៣)បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ 

៤) បន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន និងកុមារប្រកបដោយគុណភាព និងសុវត្ថិភាព  ស្របតាមបទបែបជាតិ និងអន្តរជាតិ ដែលជាការចងចាំគ្រប់ជំហានបច្ចេកទេសព្យាបាល

៥) សាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ

៦) ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាព និងការទំនាក់ទំនងឱ្យបានល្អ

  ៧) ពង្រឹងលើបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ

៨) ពង្រឹងប្រព័ន្ធព័ត៌មាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ

៩) ត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី យុទ្ធសាស្រ្តគន្លឹះ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ យកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាព លើចំណុចសំខាន់ៗ៖

-  ការគ្រប់គ្រងមន្ទីរពេទ្យ

-  ប្រសិទ្ធភាពចរន្តនៃការបញ្ជូនជំងឺ ឱ្យបានរលូន

-  ត្រូវពង្រឹងប្រព័ន្ធឌីជីថល (Telemedicine )

-  អ្នកដឹកនាំត្រូវកំណត់សកម្មភាពឱ្យបានច្បាស់លាស វាយតម្លៃការអនុវត្តរបស់ខ្លួនឱ្យបានច្បាស់លាស់

-  ធនធានមនុស្ស និងសម្ភារ

-  នវានុវត្តន៍ ត្រូវតែមានជាមួយនឹងសមធម៌

ដោយឡែកនៅព្រឹកថ្ងៃទី១៩ខែ កុម្ភះឆ្នាំ២០២៦ លោកជំទាវសាស្រ្តចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យបានចូលរួមពិធីបិទសន្និបាតប្រចាំឆ្នាំ២០២៥និងលើកទិសដៅឆ្នាំ២០២៦ សម្រាប់មន្ទីរពេទ្យដោយបានផ្តល់ធាតុចូលមួយចំនួនសំរាប់ថ្នាក់ដឹកនាំមន្ទីរពេទ្យដូចជា

១)បន្តពង្រឹងពង្រីកគុណភាពសេវាមន្ទីរពេទ្យប្រកបដោយក្រមសីលធម៌វិជ្ជាជីវះ

២)បន្តសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំនិងមន្រ្តីសុខាភិបាលទាំងអស់

៣)អនុវត្តន៏តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

៤)បន្តបណ្តុះបណ្តាលធនធានមនុស្សស្របតាមតម្រូវការរបស់មន្ទីរពេទ្យ

៥)តាមដាននិងវាយតម្លៃទិន្នន័យដើម្បីកាត់បន្ថយមរណភាពម្តាយទារក និងកុមារស្របតាមចក្ខុវិស័យក្រសួងសុខាភិបាលនៅឆ្នាំ២០៣០ ខាងមុខនេះ៕