មន្ទីរពេទ្យកុមារជាតិ: ពិធីបញ្ទុះបឋមសិលាបើកការដា្ឋន សាងសង់អគារថ្មីនៃគម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ

ចុះផ្សាយថ្ងៃ : Mar 10, 2626

មន្ទីរពេទ្យកុមារជាតិ: ពិធីបញ្ទុះបឋមសិលាបើកការដា្ឋន សាងសង់អគារថ្មីនៃគម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ

មន្ទីរពេទ្យកុមារជាតិ: ពិធីបញ្ទុះបឋមសិលាបើកការដា្ឋន សាងសង់អគារថ្មីនៃគម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ                                             

==============

ថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីពិធីបញ្ទុះបឋមសិលាបើកការដា្ឋន សាងសង់អគារថ្មីនៃគម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ(KOICA។ ឯកឧត្តមសាស្រ្តាចារ្យ បានសម្ដែងនូវការកោតសរសើរដោយស្មោះ

និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនៃសាធារណរដ្ឋកូរ៉េដែលបានគាំទ្រវិស័យសុខាភិបាលកន្លងមក និងនាពេលអនាគតរួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស ការជួយពង្រឹងគុណភាពសវា ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យ ជាច្រើនទៀតនៅទូទាំងប្រទេស និងសូមជូនពរចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបាន ពង្រឹង និងពង្រីកឥតឈប់ឈរ។ អមដំណើរឯកឧត្តមសាស្រ្តាចារ្យរួមមានឯកឧត្តម KIM Chang Yong  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អង្គការអន្តរជាតិនានា ឯកឧត្តម-លោកជំទាវ រដ្ឋលេខា/អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពេទ្យជាតិទាំង១២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមន្ទីរពេទ្យសម្ព័ន្ឋមេត្រីភាពទាំង៣ផងដែរ។ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានគោរព និងរាយការណ៏ជូនគណៈអធិបតីពីប្រវត្តិមន្ទីរពេទ្យ (មន្ទីរពេទ្យកុមារមជ្ឍឹម) ១៩៧៤ និងបានបើកដំណើរការវិញក្រោមការជួយសម្របសម្រួលពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានក្លាយជាមន្ទីរពេទ្យសម្រាប់កុមារថ្នាក់ជាតិមួយគត់មុនគេ។ អគារនេះមានកម្ពស់ ៥ជាន់ (រាប់ទាំងជាន់ក្រោមដី)

ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្តោយ ៧៦.៨០ម៉ែត្រ  គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩,០៥៣ ម៉ែត្រការ៉េ តាមជាន់នីមួយៗ មានបែងចែកមុខងារដូចខាងក្រោម៖

១) ជាន់ផ្ទាល់ដី៖ ផ្នែកពិគ្រោះជំងឺក្រៅផ្នែកឯកទេសរោគកុមារ ផ្នែកឱសថស្ថាន សម្រាប់ជំងឺសម្រាកពេទ្យ កន្លែងទទួលភ្ញៀវ និងអាហារដ្ឋានសម្រាប់បុគ្គលិក នៅចន្លោះរវាងអគារមិត្តភាពកម្ពុជា-កូរ៉េទី១ និងទី២នេះ

២) ជាន់ទី១៖ ផ្នែកស្តារលទ្ធភាពពលកម្ម (Rehabilitation) ផ្នែកលាងឈាម (Artificial kidney) និងជំងឺតម្រងនោម និងបន្ទប់វះកាត់ផ្នែក និងត្រចៀក ច្រមុះ បំពងករ

៣) ជាន់ទី២៖ ផ្នែកជំងឺមហារីកុមារ (Oncology) មាន ៣២ គ្រែ និងមានបន្ទប់ ដាក់អ្នកជំងឺដោយឡែកចំនួន ១ និងផ្នែកជំងឺលោហិតសាស្ត្រ និងប្រព័ន្ធ ការពារមាន ៣០គ្រែ

៤) ជាន់ទី៣៖ ផ្នែកជំងឺប្រដាប់រំលាយអាហារ (Gastrology) មាន ៣៤ គ និងផ្នែកកង្វះអាហារូបត្ថម្ភមាន ៣០គ្រែ។

៥) ជាន់ទី៤៖ ផ្នែកជំងឺផ្លូវដង្ហើមទីទី១ (Pneumology 1) មាន ៣៤ គ្រែ និង ផ្នែកជំងឺផ្លូវដង្ហើមទីទី២ (Pneumology 2) មាន ២៨ គ្រែ និងមានបន្ទប់ដាក់ អ្នកជំងឺដោយឡែកចំនួន ១ ៕