May 25, 26
មន្ទីរពេទ្យកុមារជាតិ: ប្រារព្ឋពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្រ្តកុមារ
ចុះផ្សាយថ្ងៃ : Jun 15, 2626
មន្ទីរពេទ្យកុមារជាតិ: ប្រារព្ឋពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្រ្តកុមារ
មន្ទីរពេទ្យកុមារជាតិ: ប្រារព្ឋពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្រ្តកុមារ
====== នារសៀលថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ និង ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំប្រារព្ឋពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្រ្តកុមារ(អគារវៈកាត់កុមារ)ដែលមាកម្ពស់៤ជាន់ និង ចំណាយទឹកប្រាក់សាងសង់ប្រមាណជាង៥លានដុល្លារជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ អគារនេះសាងសង់លើទំហំដី៣,២៨៧ម៉ែត្រការ៉េកម្ពស់២០.៩ម៉ែត្រ បណ្តោយ២៩.៩ម៉ែត្រ ទទឹង២៣.៦ម៉ែត្រកម្ពស់៤ជាន់រួមទាំងការបំពាក់សម្ភារៈបរិក្ខាចាំបាច់ផ្សេងៗទៀតដើម្បីផ្តល់ការវៈកាត់ជួយសង្រ្គោះជីវិតកុមារទាំងអស់និងដើម្បីរួមកម្លាំងកសាងជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី៕
KH
EN