Mar 12, 26
ពិធីចុះកិច្ចអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យ Guangxi និងមន្ទីរពេទ្យកុមារជាតិ
ចុះផ្សាយថ្ងៃ : Mar 26, 2626
មន្ទីរពេទ្យកុមារជាតិ: ពិធីចុះកិច្ចអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យ Guangxi និងមន្ទីរពេទ្យកុមារជាតិ
មន្ទីរពេទ្យកុមារជាតិ: ពិធីចុះកិច្ចអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យ Guangxi និងមន្ទីរពេទ្យកុមារជាតិ
======
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន បានចូលរួម ពិធីចុះកិច្ចអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យ Guangxi និងមន្ទីរពេទ្យកុមារជាតិ។
នៅក្នុងកិច្ចសហការនេះបានផ្តោតជាពិសេសលើការព្យាបាល ការថែទាំ និងការពារសុខភាពកុមារ។ តាមរយៈការចែករំលែកបទពិសោធន៍ ចំណេះដឹងបច្ចេកទេស និងបច្ចេកវិទ្យាវេជ្ជសាស្ត្រសម័យទំនើប ការផ្តល់ឱកាសក្នុងការពង្រឹងសមត្ថភាពបុគ្គលិក និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងទាន់សម័យ។
ជាពិសេស កិច្ចសហការនាពេលនេះផ្តោតសំខាន់លើការកសាង និងពង្រឹងជំនាញឯកទេសផ្នែកជំងឺកុមារ រួមមាន ការថែទាំអ្នកជំងឺធ្ងន់ (Critical Care) ជំងឺ Hemophilia ជំងឺឆែបមាត់ និងឆែបបំពង់អាហារ ការវះកាត់ជំងឺកុមារ ជំងឺភ្នែក ការព្យាបាលតាមបែបវិជ្ជសាស្ត្រឱសថបុរាណចិន ក៏ដូចជាការស្រាវជ្រាវវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលធនធានមនុស្ស។ វិស័យទាំងនេះសុទ្ធសឹងជាវិស័យអាទិភាព ដែលត្រូវការការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការព្យាបាល និងថែទាំកុមារ ។
KH
EN