Mar 26, 26
មន្ទីរពេទ្យកុមារជាតិ: ទទួលគណៈប្រតិភូពីសមាគមគ្រូពេទ្យឥស្លាមមកពីសហរដ្ឋអាមេរិក
ចុះផ្សាយថ្ងៃ : Mar 27, 2626
មន្ទីរពេទ្យកុមារជាតិ: ទទួលគណៈប្រតិភូពីសមាគមគ្រូពេទ្យឥស្លាមមកពីសហរដ្ឋអាមេរិក
មន្ទីរពេទ្យកុមារជាតិ: ទទួលគណៈប្រតិភូពីសមាគមគ្រូពេទ្យឥស្លាមមកពីសហរដ្ឋអាមេរិក
======
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនាឆ្នាំ ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានទទួលស្វាគមន៏ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលបានដឹកនាំគណៈប្រតិភូនៃសមាគមគ្រូពេទ្យឥស្លាមសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសំនិងពិភាក្សាការងាទាក់ទងគម្រោងវះកាត់មាត់ឆែបលើកុមារ និងការបណ្ដុះបណ្ដាលដល់គ្រូពេទ្យឯកទេសវះកាត់ និង និស្សិតវេជ្ជសាស្រ្តឯកទេស។
ក្នុងជំនួបពិភាក្សានោះដែរ ឯកឩត្តមប្រធានមន្ទីរពេទ្យបានលើកឡើងពីការវិវត្តន៏នៃផ្នែកវះកាត់កន្លងមកដូចជា: តាំងពីបង្កើតផ្នែកនេះមក មន្ទីរពេទ្យបានរៀបចំបុគ្គលិក និងគ្រូពេទ្យវះកាត់តាមជំនាញឯកទេស និង បានបញ្ជូនគ្រូពេទ្យទៅសិក្សានៅបរទេសរួមមាន:បារាំង វៀតណាម និង ចិនតៃវ៉ាន់ជាដើម។ រីឯចំពោះអគារវះកាត់ និង សល្យាគារ ព្រមទាំងសំភារះវះកាត់ក៏មានការជួយពីប្រទេសជប៉ុន (FIDR)។ ជាមួយគ្នានេះដែរ មន្ទីរពេទ្យបាននឹងកំពុងអនុវត្តន៏គម្រោងវះកាត់មាត់ឆែប ឆែបក្រអូម ដោយឥតគិតថ្លៃរហូតមកដល់បច្ទុប្បន្ននេះ។
ជាការបញ្ជាក់បន្ថែមជូនដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធានសមាគមគ្រូពេទ្យ ឥស្លាមសហរដ្ឋអាមេរិកបានជម្រាបជូនថា: សមាគមនេះបានអនុវត្តន៏គម្រោងនៅទូទាំងពិភពលោកដោយមានប្រទេសជាង ៤៣ ផ្តោតលើការវះកាត់មាត់ឆែប និង ការបណ្តុះបណ្តាលជំនាញបច្ទេកទេសជូនដល់និស្សិតឯកទេសវះកាត់ ហើយលោកវេជ្ជបណ្ឌិតប្រធានសមាគមនេះមានការចាប់អារម្មណ៏ចំពោះគម្រោងវះកាត់មាត់ឆែបនៅក្នុងមន្ទីរពេទ្យកុមារជាតិជាខ្លាំង និងចង់ចូលរួមអនុវត្តន៏គម្រោងនេះ។
ឯកឩត្តមប្រធានមន្ទីរពេទ្យក៏បានពិភាក្សាជាមួយគ្រូពេទ្យវះកាត់មាត់បែបក្នុងមន្ទីរពេទ្យ និងបានជម្រាបជូនទៅគណះប្រតិភូទាក់ទងគម្រោងវះកាត់នេះនឹងអាចពិភាក្សាគ្នាស៉ីជម្រៅបន្ថែមទៀតនាពេលខាងមុខ៕
KH
EN