Jun 16, 26
មន្ទីរពេទ្យកុមារជាតិ: ជំរឿនមន្រ្តីជាក់ស្តែងទៅតាមរចនាសម្ព័ន្ឋក្រសួងសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ
ចុះផ្សាយថ្ងៃ : Oct 13, 2626
មន្ទីរពេទ្យកុមារជាតិ: ជំរឿនមន្រ្តីជាក់ស្តែងទៅតាមរចនាសម្ព័ន្ឋក្រសួងសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ
មន្ទីរពេទ្យកុមារជាតិ: ជំរឿនមន្រ្តីជាក់ស្តែងទៅតាមរចនាសម្ព័ន្ឋក្រសួងសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ
=======
ចាប់ពីថ្ងៃចន្ទ ៩រោច ដល់ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទី និងពេលរសៀលចាប់ពីម៉ោង ១៣:០០ នាទី ដល់ម៉ោង ១៧:០០ នាទីល្ងាច នៅសហសាលប្រជុំមិត្តភាព និងស៊ុនធុនហៀង នៃមន្ទីរពេទ្យកុមារជាតិ គណៈកម្មាការជំរឿនបានធ្វើបច្ចុប្បន្នភាពតាមរចនាសម្ព័ន្ធក្រសួងសុខាភិបាល នៃគណៈកម្មាការជំរឿនរបស់ក្រសួងមុខងារសាធារណៈ និងក្រុមការងារជំរឿនរបស់ក្រសួងសុខាភិបាលបានធ្វើជំរឿនមន្រ្តីរាជការ បុគ្គលិកកិច្ទសន្យានៅសហសាលប្រជុំមិត្តភាពមន្ទីរពេទ្យកុមារជាតិ និងស៊ុនធុនហៀង នៃមន្ទីរពេទ្យកុមារជាតិ។ មន្ត្រីទាំងអស់នៃមន្ទីរពេទ្យកុមារជាតិបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តការងារជាក់ស្តែង ព្រមទាំងបានចូលរួមសហការនិងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៅទៀតពួកគេក៏បានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ៕
KH
EN