មន្ទីរពេទ្យកុមារជាតិ: ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់អនុប្រធានអង្គការ KOICA ទីស្នាក់ការកណ្តាលប្រចាំប្រទេសកូរ៉េ

ចុះផ្សាយថ្ងៃ : Mar 12, 2626

មន្ទីរពេទ្យកុមារជាតិ: ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់អនុប្រធានអង្គការ KOICA ទីស្នាក់ការកណ្តាលប្រចាំប្រទេសកូរ៉េ

មន្ទីរពេទ្យកុមារជាតិ:  ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់អនុប្រធានអង្គការ KOICA ទីស្នាក់ការកណ្តាលប្រចាំប្រទេសកូរ៉េ

======

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនាឆ្នាំ ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលបដិសណ្ឋារកិច្ចឯកឧត្តម លី អ៊ីន យ៉ុង អនុប្រធានអង្គការ KOICA ទីស្នាក់ការកណ្តាលប្រចាំប្រទេសកូរ៉េ ដោយមានការចូលរួមពីលោកស្រី CHOI Moonjung ប្រធានអង្គការ KOICA ប្រចាំប្រទេសកម្ពុជា ។ 

នៅក្នុងដំណើរទស្សនកិច្ចនេះបានពិភាក្សាគ្នាពីសមិទ្ធផលនានាលើកិច្ចសហការរវាងអង្គការKOICA លើវិស័យសុខាភិបាលកន្លងមក ពិសេសគម្រោងរបស់មន្ទីរពេទ្យកុមារជាតិ។សូមបញ្ជាក់ថាមន្ទីរពេទ្យកុមារជាតិបានទទួលគម្រោងជំនួយពីអង្គការKOICA ចំនួន ៣ រួចមកហើយ និងទទួលបានការវាយតម្លៃខ្ពស់ពីក្រសួងសុខាភិបាល និងអង្គការ KOICA ។ 


ឯកឧត្តម ស៊ុង វិនតៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈអង្គការ KOICA ដែលតែងតែជួយគាំទ្រលើវិស័យសុខាភិបាល និងនៅតែបន្តជួយគាំទ្របន្ថែមទៀតលើវិស័យសុខាភិបាលនាពេលខាងមុន ឯកឧត្តក៏បានស្នើសុំឱ្យអង្គការ KOICA បន្តជួយមន្ទីរពេទ្យកុមារជាតិបន្ថែមទៀតដើម្បីសម្រេចបានតាមផែនការមេរបស់មន្ទីរពេទ្យដែលត្រូវមាន១៥០០គ្រែ នៅក្នុងឆ្នាំ ២០៣៥។ 


បន្ទាប់ពីបានទទួលបដិសណ្ឋារកិច្ទ និងពិភាក្សារួចមក  ឯកឧត្តម ស៊ុង វិនតៈ និងឯកឧត្តម នាយកមន្ទីរពេទ្យកុមារជាតិក៏បានអញ្ជើញគណៈប្រតិភូទៅទស្សនកិច្ទនៅអគារមិត្តភាពកម្ពុជា-កូរ៉េទី១ នៅតាមផ្នែកមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកលោហិតសាស្រ្ត ផ្នែកត្រចៀកច្រមុះបំពង់ក ផ្នែកជំងឺគ្រុនឈាម និង ផ្នែកមន្ទីរពិសោធន៍។ ឆ្លៀតក្នុងឱកាសនោះដែរក៏បានទៅទស្សនកិច្ទនៅការដ្ឋានសាងសង់អគារមិត្តភាពកម្ពុជា-កូរ៉េទី២ ថ្មី ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ៕