មន្ទីរពេទ្យកុមារជាតិ: កម្មវិធីបញ្ចុះ បឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្ត្រកុមារ នៅមន្ទីរពេទ្យកុមារជាតិ

ចុះផ្សាយថ្ងៃ : Jun 16, 2626

មន្ទីរពេទ្យកុមារជាតិ: កម្មវិធីបញ្ចុះ បឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្ត្រកុមារ នៅមន្ទីរពេទ្យកុមារជាតិ

មន្ទីរពេទ្យកុមារជាតិ: កម្មវិធីបញ្ចុះ បឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្ត្រកុមារ នៅមន្ទីរពេទ្យកុមារជាតិ 

======                                                                                                                                                                                                                                                  នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥  ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ដ្រាចារ្យ ឈាងរ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារសល្យសាស្តកុមារនៃមន្ទីរពេទ្យកុមារជាតិដែលជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ព្រមទាំងអមដំណើររួមមានៈ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានមមន្ទីរពេទ្យជាតិ និង លោក TaiMZ.Benjamin ប្រធានប្រចាំតំបន់អាស៊ីនៃសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនពួកបរិសុទ្ធថ្ងៃចុង។ ឯកឧត្តមវេជ្ជ.ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានធ្វើរបាយការណ៏សង្ខេបជូនដល់ថ្នាក់ដឹកនាំក្រសួង និងអង្គវេទិការួមមានៈ ប្រវត្តិនៃការកសាងមន្ទីរពេទ្យតាំងពីឆ្នាំ១៩៧៤ (មន្ទីរពេទ្យកុមារមេជ្ឍឹម) រហូតមកដល់ពេលបច្ទុប្បន្ននេះដោយមានឈ្មោះថាមន្ទីរពេទ្យកុមារជាតិ និងបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅឆ្នាំ ២០១១។ ការវិវត្តន៏របស់មន្ទីរពេទ្យកុមារជាតិនេះក៏មានការសម្របសម្រួលពីសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុនសែន ប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អគារផ្នែកសល្យសាស្រ្តកុមារនេះបានការជួយកសាងពីមូលនិធិអង្គការជប៉ុន FIDR ( Foundation for International Development Relief) ដែលមានរយៈពេល២០ឆ្នាំ និង បានបណ្តុះបណ្តាលគ្រូពេទ្យជំនាញវៈកាត់ និង គ្រូពេទ្យដាក់ថ្នាំសណ្តំជាច្រើននាក់ផងដែរ ដើម្បីជួយព្យាបាលវៈកាត់កុមារលើជំនាញផ្សេងៗប្រកបដោយគុណភាព និងលទ្ឋផលគួរជាទីមោទនភាព។ បន្ថែមលើនេះទៅទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង មានការជួយឧបត្ថម្ភថ្មីនាពេលនេះគម្រោងសាងសង់អគារសល្សសាស្រ្តកុមារថ្មីនេះថែមទៀត ដែលមានទំហំ៣២៨៧ម៉ែត្រការ៉េ បណ្ដោយ២៩.៩០ម៉ែត្រ ទទឹង២៣.៦ម៉ែត្រ កម្ពស់៤ជាន់ បំពាក់សម្ភារៈបរិក្ខារចាំបាច់ដែលសរុបជាទឹកប្រាក់ចំនួនជាង៥លានដុល្លាអាមេរិកគ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហាឆ្នាំ២០២៧ខាងមុខនេះ។                                                                               ឯកឧត្តមសាស្ដ្រាចារ្យ ឈាងរ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់គ្រប់មន្ទីរពេទ្យទាំងអស់ត្រូវផ្ដល់អាទិភាពនៃការគិតគូរលើការអភិវឌ្ឍន៏បម្រើសេវាដល់កុមារទារក និងទុកជាប្លង់រួមសំណង់អគារផែនការនៃដំណើរការការអភិវឌ្ឍមន្ទីរពេទ្យដើម្បី ពង្រឹងគុណភាពសេវានិងក្រមសីលធម៌វិជ្ជាជីវៈក្នុងនោះត្រូវពង្រឹងសមត្ថភាពជំនាញឱ្យធានាបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលប្រកបដោយប្រសិទ្ធភាពក្រមសីលធម៌អាកប្បកិរិយាបដិសណ្ឋារកិច្ចពាក្យសម្តីទន់ភ្លន់យកចិត្តទុកដាក់និងការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺនិងក្រុមគ្រួសារដែលជាផ្នែកមួយដ៏សំខាន់នៃការព្យាបាលផ្នែកស្មារតី ការបម្រើសេវាដោយមិនរើសអើងដោយត្រូវធានាថាកុមារកម្ពុជាគ្រប់រូបទទួលបានការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព 

ការគ្រប់គ្រងនិងថែទាំសមិទ្ធផលអគារនិងបរិក្ខារ ការគ្រប់គ្រងនិងថែទាំឱ្យបានល្អដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើប្រយោជន៍សាធារណៈនិង

ត្រូវរក្សាបរិស្ថានមន្ទីរពេទ្យឱ្យមានអនាម័យខ្ពស់ ផាសុកភាពព្រោះវាជាកត្តាជួយដល់ការឆាប់ជាសះស្បើយរបស់អ្នកជំងឺ 

ការពង្រីកវិសាលភាពនៃមូលនិធិសមធម៌ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគ្របដណ្តប់មូលនិធិសមធម៌សុខាភិបាលដើម្បីជួយដល់គ្រួសារក្រីក្រនិងងាយរងគ្រោះមានលទ្ធភាពទទួលបានការព្យាបាលដោយឥតគិតថ្លៃ និងដើម្បីរក្សាជំនឿទុកចិត្តរបស់អ្នកជំងឺនិងសាធារណជន៕