មន្ទីរពេទ្យកុមារជាតិ: ពិធីបើកវគ្គបណ្តុះបណ្តាល “The 1st Onsite Training in 2026” របស់មន្ទីរពេទ្យកុមារជាតិ

ចុះផ្សាយថ្ងៃ : May 25, 2626

ជាពិសេស វគ្គបណ្តុះបណ្តាលឆ្នាំនេះ ផ្តោតលើមុខជំនាញសំខាន់ៗ រួមមាន៖ (១) ជំងឺអ័រម៉ូនកុមារ (Endocrinology) (២)ជំងឺប្រព័ន្ធរំលាយអាហារ (Gastroenterology) (៣) ការបង្ការ និងគ្រប់គ្រងការឆ្លងរោគក្នុងមន្ទីរពេទ្យ (Infection Prevention and Control – IPC)

នាព្រឹកថ្ងៃ​ចន្ទ
៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត
ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បាន​ចូល​រួម​ជា​អធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល
“The 1st  Onsite Training in 2026” របស់​មន្ទីរ​ពេទ្យ​កុមារ​ជាតិដែលមានការចូលរួម
(១) លោកសាស្ត្រាចារ្យ Juneun Park (២)លោក​សាស្ត្រាចារ្យ Yunseop Kim (៣) លោកលោកស្រីសាស្ត្រាចារ្យ​ដែល​អញ្ចើញ​មក​​ពីមហាវិទ្យាល័យ
Korea University​ និង (៤)ថ្នាក់ដឹក​នាំ​មន្ទីរ​ពេទ្យ​កុមារជាតិ​និង​បុគ្គលិក​​ដែលជា​សិក្ខា​កាម​ដែល​ត្រូវ​ចូលរួម​ក្នុង​វគ្គបណ្ដុះ​បណ្ដាលនេះ

        គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ
គឺដើម្បីបង្កើនចំណេះដឹង បច្ចេកទេស និង​បង្ហាញ​ពីបទពិសោធន៍ជាក់ស្តែង ដល់បុគ្គលិកមន្ទីរពេទ្យកុមារជាតិផ្ទាល់
ដើម្បី​ឆ្លើយតប​ទៅ​នឹង​​​តម្រូវការការងារឱ្យកាន់តែមានប្រសិទ្ធភាព ស័កសិទ្ធភាព និងស្រប​តាមការ​អភិវឌ្ឍ​វិស័យ​សុខាភិបាលនាពេលបច្ចុប្បន្ន។





ជាពិសេស វគ្គបណ្តុះបណ្តាលឆ្នាំនេះ
ផ្តោតលើមុខជំនាញសំខាន់ៗ រួមមាន៖ (១) ជំងឺ​​អ័រម៉ូនកុមារ (
Endocrinology)
 (
២)ជំងឺប្រព័ន្ធរំលាយអាហារ
(
Gastroenterology)
(
៣) ការបង្ការ និងគ្រប់គ្រងការឆ្លងរោគក្នុងមន្ទីរពេទ្យ
(
Infection
Prevention and Control – IPC)
មុខជំនាញទាំងនេះ
គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺកុមារ ប្រកបដោយប្រសិទ្ធភាព
សុវត្ថិភាព និងគុណភាពខ្ពស់។