Sep 04, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: ខួបលើកទី...
មន្ទីរពេទ្យកុមារជាតិ
សិក្ខាសាលាពង្រឹងសមត្ថភាពគ្លីនិក (Clinical Symposium)
=========
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមនាយក ញឹប អង្គាបុស្ស មន្ទីរពេទ្យកុមារជាតិបានដំណើរការសិក្ខាសាលាពង្រឹងសមត្ថភាពគ្លីនិក (Clinical Symposium) ក្នុងគោលបំណងចែករំលែកចំណេះដឹង និងលើកកម្ពស់កិច្ចពិភាក្សាជាលក្ខណៈសហភាតរៈ ក្នុងចំណោមអ្នករួមវិជ្ជាជីវៈសុខាភិបាល។ សិក្ខាសាលានេះដឹកនាំដោយលោកសាស្ត្រចារ្យ គឹម អាង នាយករងមន្ទីរពេទ្យកុមារជាតិ ចូលរួមធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិតឯកទេស សឹង សុពុទ្ធិឬទ្ធិ (អនុប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាលែហ្ស៊ី នៃមន្ទីរពេទ្យកុមារជាតិ) លើប្រធានបទ«Diagnosis and Management of Cowmilk's protein Allergy in Children» ដែលមានការចូលរួមដោយផ្ទាល់ពីវេជ្ជបណ្ឌិតឯកទេសរោគកុមារក្នុងមន្ទីរពេទ្យកុមារជាតិ និងមានការចូលរួមតាមរយៈប្រព័ន្ធនិម្មិត ZOOM ពីសហភាតរៈនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងគ្លីនិកឯកជនផងដែរ។
សូមអរគុណចំពោះការចូលរួមរបស់សហភាតរៈទាំងអង្គភាពសាធារណៈ និងឯកជន