មន្ទីរពេទ្យកុមារជាតិ: ការចុះពិនិត្យលើវឌ្ឍនភាពការងារនៃការចងសម្ព័ន្ឋមេត្រីភាពរវាងមន្ទីរពេទ្យជាតិ

=====

នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីឯកឧត្ដមសាស្រ្តចា្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំលោក-លោកស្រីសាស្រ្តាចារ្យ នាយករង ទីប្រឹក្សាបច្ទេកទេសមន្ទីរពេទ្យ ប្រធានការិយាល័យបច្ទេកទេស ប្រធានផ្នែកជំនាញ និង ផ្នែកថែទាំនៃមន្ទីរពេទ្យកុមារជាតិបានចុះពិនិត្យលើវឌ្ឍនភាពការងារនៃការចងសម្ព័ន្ឋមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែករាជធានីខេត្តរួមមានៈខេត្តមណ្ឌលគិរី ខេត្តរតនគិរី ​និង  ខេត្តស្ទឹងត្រែង។ គោលបំណងនៃការចុះពិនិត្យលើវឌ្ឍនភាពការងារនេះរួមមានដូចខាងក្រោម៖                                                                      ១)ពិនិត្យវឌ្ឍនភាពនៃការពិនិត្យព្យាបាលថែទាំជងឺនៅតាមផ្នែកនានាដូចជាៈ ផ្នែកពិគ្រោះជំងឺក្រៅ និង សង្រ្គោះបន្ទាន់ ផ្នែកជំងឺកុមារ (គ្រុនឈាម ក្រពៈពោះវៀន) ផ្នែកសម្ភព ផ្នែកវៈកាត់ ផ្នែកសណ្តំ និង មន្ទីរពិសោធន៏                                                                                                                                                                                                                                            ២) ប្រជុំផ្សព្វផ្សាយស្តីពីគណៈកម្មាការមរណភាពមាតាទារក ការឆ្លើយតបបន្ទាន់ (MPDSR) ដោយត្រូវរាយការណ៏ និងស្រាវជ្រាវមូលហេតុស្លាប់ (ម្តាយនិងទារក) ពីមន្ទីរពេទ្យខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) មណ្ឌលសុខភាព សហគមន៏ និងត្រូវមានសមាសភាពទទួលបន្ទុកមកពីអង្គភាពក្រោមមន្ទីរសុខាភិបាលនៃខេត្តសម្ព័ន្ឋមេត្រីភាពទំាង៣                                                                                                                                                                                                                                                  ៣) ពិភាក្សាអំពីផែនការបណ្តុះបណ្តាលផ្សេងៗតាមប្រព័ន្ឋនិម្មិត (Zoom)ស្តីពីករណីព្យាបាលស្មុគស្មាញ វគ្គរំលឹកផ្សេងៗ (refresher course) បញ្ហាប្រឈម នឹងការកំណត់ពេលវេលាជាក់លាក់                                        ៤) ផ្តល់ការចែកជូននូវសំភារៈ និង អង្ករជូនដល់ៈ មន្ទីរពេទ្យខេត្តមណ្ឌលគិរីវ៉ែនតា (៥០០ដើម) អង្ករ ១៧កេះ (២២៧គីឡូក្រាម) មន្ទីរពេទ្យបង្អែកស្រុកកោះញែក វ៉ែនតា (១០០ដើម) អង្ករ ២កេះ (២៧គីឡូក្រាម) មន្ទីរពេទ្យខេត្តរតនគិរីវ៉ែនតា (៥០០ដើម) អង្ករ ១៧កេះ (២២៧គីឡូក្រាម) និង មន្ទីរពេទ្យខេត្តស្ទឹងត្រែងវ៉ែនតា ៤០០ដើម និងអង្ករ១៦កេះ(២១៦គីឡូក្រាម)។ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពការងារនៃការចងសម្ព័ន្ឋមេត្រីភាពនេះឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ក៏បានចុះពិនិត្យផ្ទាល់ជាមួយសាស្រ្តាចារ្យ និងគ្រូពេទ្យជំនាញនៅតាមផ្នែកដែលបានពិភាក្សាគ្នាដូចជាៈផ្នែកពិគ្រោះជំងឺក្រៅ និង សង្រ្គោះបន្ទាន់ (OPD & EMD)  ផ្នែកជំងឺកុមារ (Pediatric ward: គ្រុនឈាម ក្រពៈពោះវៀន) ផ្នែកសម្ភព (Maternity)  ផ្នែកវៈកាត់ ផ្នែកសណ្តំ (surgical & anesthesia) ផ្នែកភ្នែក និង ផ្នែកមន្ទីរពិសោធន៏ (Laboratory) ព្រមទាំងផ្តល់អនុសាសន៏ និងការរៀបចំផែនការផ្សេងៗស្របតាមបច្ទេកទេស និងគោលការណ៏របស់ក្រសួងសុខាភិបាល៕