Oct 13, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: ទិវាពិកា...
មន្ទីរពេទ្យកុមារជាតិ
ស្វាគមន៍ដំណើរទស្សកិច្ចរបស់ប្រតិភូអញ្ជើញមកពី Charles University នៃសាធារណៈរដ្ឋឆេក និងទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា។
=========
ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពីឯកឧត្តមនាយកមន្ទីរពេទ្យ ក្រុមការងារនៃមន្ទីរពេទ្យកុមារជាតិ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ គឹម អាង នាយករងមន្ទីរពេទ្យកុមារជាតិ បានទទួលស្វាគមន៍ និងពិភាក្សាស្វែងយល់ អំពីកិច្ចសហការកន្លងមក ព្រមទាំងឪកាសសម្រាប់បន្តកិច្ចសហការរវាងមន្ទីរពេទ្យកុមារជាតិ និងសាធារណៈរដ្ឋឆេក រួមទាំងសកលវិទ្យាល័យ Charles។ ក្រុមការងារក៏បានឆ្លៀតពេលទស្សនកិច្ចនៅតាមផ្នែកជំងឺសម្រាកពេទ្យផងដែរ។
មន្ទីរពេទ្យកុមារជាតិសូមថ្លែងអំណរគុណ និងស្វាគមន៍ដៃគូរសហការទាំងអស់ក្នុងដំណើរបេសកកម្មរបស់មន្ទីរពេទ្យ