ន្ទីរពេទ្យកុមារជាតិ: បេសកកម្មវៈកាត់កុមាររយៈពេល៥ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគីរី                                                                                                                                              =======

ចាប់ពីថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ដល់២៤ ខែតុលា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យឯកទេសវះកាត់ដឹកនាំដោយវេជ្ជបណ្ឌិត កែវ វណ្ណា នាយករងមន្ទីរពេទ្យកុមារជាតិ តំណាងឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) បានរៀបចំវះកាត់ជំងឺកុមារដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តរតនគីរីដូចជា៖ ក្លនលូន ឆែបមាត់ ឆែបក្រអូម ប្រដាប់ភេទខុសប្រក្រតី ដុំពក អវៈយវៈពីកំណើតដោយរលាក ឬរបួស ម្រាមដៃ ឬម្រាមជើងជាប់ ឬលើស ជំងឺភ្នែក ជំងឺត្រចៀក ច្រមុះ បំពង់ក និងជំងឺមាត់ ធ្មេញ 

។ បន្ថែមពីនេះទៅទៀតក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការជួយសង្រ្គោះការវៈកាត់ជំងឺត្រចៀកច្រមុះបំពង់ក និងការដាក់ថ្នាំសណ្តំជាដើម៕