មន្ទីរពេទ្យកុមារជាតិ: ទិវាពិកាចលករខួរក្បាល(World Cerebral Palsy Day) នៅមន្ទីរពេទ្យកុមារជាតិ

=======

នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦​ អង្គការបណ្តាញចលករពិការខួរក្បាលកម្ពុជា (CCPN) បានប្រារព្ឋទិវាពិកាចលករខួរក្បាល នៅមន្ទីរពេទ្យកុុមារជាតិដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ទ អង្គការស្តារលទ្ឋភាពពលកម្ម និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យពុទ្ឋិសាស្រ្ត។ លោកវេជ្ជ.កែវ វណ្ណា តំណាងឯកឩត្តមនាយកមន្ទីរពេទ្យកុមារជាតិ បានចូលរួមថ្លែងសុន្ទរកថាពីទិវាចលករពិភពលោកនេះដែរ និងបានជម្រាបជូនពីការបង្កើតគ្លីនិកព្យាបាលកុមារពិកាចលករខួរក្បាលក្នុងមន្ទីរពេទ្យ។ ឯកឩត្តមសាស្រ្តាចារ្យ សុខ ជូរ អគ្គនាយករងបច្ទេកទេសក្រសួងសុខាភិបាលបានលើកឡើងពីការយកចិត្តទុកដាក់ជាខ្លាំងចំពោះសេវាកម្មគ្លីនិក និង ការថែទាំពិនិត្យព្យាបាលកុមារដើម្បីស្វែងរកមូលហេតុអោយបានឆាប់រហ័ស និងការយកចិត្តទុកដាក់ចំពោះគ្រួសារ និងសង្គមជាតិក្នុងការលុបបំបាត់ការរើសអើងជាដើម។ បន្ថែមពីនេះទៅទៀត គ្រូពេទ្យទាំងអស់ត្រូវតែពង្រឹង និងពង្រីកបច្ទកទេសព្យាបាលថ្មីៗជានិច្ទដើម្បីប្រយោជន៏សំរាប់ប្រទេសជាតិយើង៕