មន្ទីរពេទ្យកុមារជាតិ: ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)

=====

នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យនៃប្រទេសអូស្រ្តាលី ស្តីពី Taking Pediatrics Abroad (TPA) ដែលជាការជួយគាំទ្រដោយសប្បុរសធម៌ទៅលើការអប់រំ និងការពិនិត្យព្យាបាល (គ្លីនិក)។ ការចុះអនុស្សរណៈនេះគឺមានរយៈពេល៥ឆ្នាំគិតចាប់ពីខែតុលា ឆ្នាំ២០២៦ នេះតទៅ រួមមានៈការជួយគាំទ្រកម្មវិធីបណ្តុះបណ្តាលបច្ទេកទេសដល់គ្រូពេទ្យ គិលានុបដ្ឋាកតាមរយៈប្រព័ន្ឋនិមិ្មត (Zoom) និងការស្វែងរកអ្នកជំនាញផ្សេងៗដែលស្ម័គ្រចិត្តដើម្បីជួបគ្នាផ្ទាល់លើបញ្ហាព្យាបាលថែទាំដែលអាទីភាព៕