មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​

======

នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។ គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះគឺមានដូច:

១) ការដោះស្រាយទូទៅទាក់ទងការព្យាបាលថែទាំ និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

២) ការពង្រឹងការវាយតំលៃលើផ្នែកថែទាំ: ការប្រើប្រាស់សូចនាករ  ការអនុវត្តន៏អនាម័យ និងសុវត្ថិភាពនៃការប្រើប្រាស់ឩបករណ៏អគ្គិសនី (ធុងទឹកក្តៅ កង្ហារ)

 ៣) ការពិនិត្យព្យាបាលជំងឺប្រកបដោយគុណភាព សុវត្ថិភាព និងការជឿទុកចិត្តរបស់៕