Mar 07, 25
ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានដឹកនាំ នាយករង និងប្រធានការិយាល័យរដ្ឋបាល បច្ចេកទេស គណនេយ្យ ជួបប្រជុំជាមួយសម្ព័ន្ធមេត្រី មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរី
ចុះផ្សាយថ្ងៃ : Jan 23, 2525
ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានដឹកនាំ នាយករង និងប្រធានការិយាល័យរដ្ឋបាល បច្ចេកទេស គណនេយ្យ ជួបប្រជុំជាមួយសម្ព័ន្ធមេត្រី មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរី
ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥
ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានដឹកនាំ នាយករង និងប្រធានការិយាល័យរដ្ឋបាល បច្ចេកទេស គណនេយ្យ ជួបប្រជុំជាមួយសម្ព័ន្ធមេត្រី មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរី ដើម្បីពីភាក្សាការងារបង្កើនគុណភាពផ្ដល់សេវាសុខាភិបាលរដ្ឋបាលខេត្តមណ្ឌលគីរី ដូចជា
1. ពិភាក្សាផែនការបច្ចេកទេសព្យាបាលថែទាំ សង្គ្រោះបន្ទាន់ ជំងឺកុមារ ជំងឺទារក,សណ្ដំ,សម្ភព វះកាត់, ជំងឺទូទៅ,រូបភាពសាស្ត្រ, ភ្នែក, មាត់ធ្មេញ…
2. ការងារបណ្ដុះបណ្ដាលធនធានមនុស្សតាមជំនាញដែលចាំបាច់សម្រាប់ការផ្ដល់សេវា
3. ការបណ្ដុះបណ្ដាលនិងជួសជុលសម្ភារបរិក្ខារ
4. រៀបចំការបណ្ដុះបណ្ដាលដោយផ្ទាល់និងតាមប្រព័ន្ធZoom
5. បង្កើនការពង្រឹងលើការពិភាក្សាពហុជំនាញ(RCP)តាមប្រព័ន្ធZoom