Mar 07, 25
ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង នៅមន្ទីរពេទ្យកុមារជាតិ
ចុះផ្សាយថ្ងៃ : Feb 28, 2525
ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង នៅមន្ទីរពេទ្យកុមារជាតិ
នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំលោក-លោកស្រីសាស្រ្តាចារ្យជានាយករង ប្រធានការិយាល័យ/អនុប្រធានការិយាល័យ ដើម្បីទទួលដំណើរទស្សនកិច្ទរបស់ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញរបស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងក្នុងក្របខណ្ឌការរៀបចំចងសម្ព័ន្ធមេត្រីភាព រវាងមន្ទីរពេទ្យជាតិ និង មន្ទីរពេទ្យបង្អែករាជធានីខេត្ត ក្រោមការអនុញ្ញាតិពីក្រសួងសុខាភិបាល។ គោលបំណងនៃទស្សនកិច្ទនេះរួមមាន៖
1. លើកកម្ពស់ប្រសិទ្ធិភាព នៃការផ្តល់សេវារបស់មន្ទីរពេទ្យខេត្តស្ទឺងត្រែង
2. ការអភិវឌ្ឍសមត្ថភាព និង ការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និង ប្រកបដោយគុណភាព និង សមធម៌។
ក្នុងឱកាសនៃដំណើរទស្សនកិច្ទនោះដែរ ឯកឧត្តមនាយកមន្ទីរពេទ្យកុមារជាតិក៏បានធ្វើការចែករំលែកនូវការងារដឹកនាំប្រចាំថ្ងៃរបស់អង្គភាព ការគ្រប់គ្រងធនធានមនុស្សដែលបម្រើដល់សេវាជូនប្រជាជនប្រកបដោយគុណភាព ប្រសិទ្ធិភាព ប្រសិទ្ធិផល ទាន់ពេលវេលា និង សមធម៌។