Mar 07, 25
ដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យកុមារជាតិ របស់ professor and medical experts ពី Soon Chun Hyang University medical center
ចុះផ្សាយថ្ងៃ : Mar 07, 2525
ដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យកុមារជាតិ របស់ professor and medical experts ពី Soon Chun Hyang University medical center
នៅរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតិពីឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជ. កែវ វណ្ណា នាយករងមន្ទីរពេទ្យបានដឹកនាំលោក-លោកស្រី អនុប្រធានការិយាល័យ លោក-លោកស្រីប្រធានផ្នែក OPD & EMD, Operation theatre, surgery, obstetric ដើម្បីទទួលដំណើរទស្សនកិច្ទពីសាស្រ្តាចារ្យ និង medical experts ពី Soon Chun Hyang University medical center ពីសាធារណរដ្ឋកូរ៉េ។
គោលបំណងនៃទស្សនកិច្ទនេះរួមមាន៖
1. ប្រជុំពិភាក្សាស្តីពីការសិក្សាបណ្តុះបណ្តាលគ្រូពេទ្យជំនាញផ្នែក ដាក់ថ្នាំសណ្តំ វះកាត់កុមារ សម្ភព និង ជំនាញថែទាំកុមារ
2. ការចុះពិនិត្យតាមផ្នែកមួយចំនួនដូចជា: EMD, Anesthesia, Obstetrics and surgery ក្នុងការប្រមូលធាតុចូលដើម្បីរៀបចំជួយមន្ទីរពេទ្យបង្អែកដង្កោ (CPA1) ស្ថិតក្នុងរដ្ឋបាលនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
លោកវេជ្ជ.កែវ វណ្ណា បានធ្វើបទបង្ហាញស្តីពីការសំរេចបានរបស់មន្ទីរពេទ្យជូនដល់គណ:ប្រតិភូកូរ៉េរួមមាន: ចំនួន IPD សរុបប្រចាំឆ្នាំ ស្ថានភាពនៃទទួលសេវាក្នុងមន្ទីរពេទ្យ ប្រភេទនៃការសំរាលសរុប ការវះកាត់ និងបានធ្វើការចែករំលែកនូវបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះ និង បានដោះស្រាយរួចរាល់ប្រកបដោយផ្លែផ្កា។ រីឯខាងគណៈប្រតិភូកូរ៉េ ក៏បានលើកឡើងពីសំនួរទាក់ទងការបញ្ជូនជំងឺ ចំនួនជំងឺដែលអាចមកពិគ្រោះ ឬ ព្យាបាល និង ស្ថានភាពមួយចំនួនទៀត។