រៀបចំអបអរសាទរអនុស្សាវរីយ៏លើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ចុះផ្សាយថ្ងៃ : Mar 07, 2525

រៀបចំអបអរសាទរអនុស្សាវរីយ៏លើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនាឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិ និង ឯកឧត្តមវេជ្ជ.ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានដឹកនាំលោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិត នាយករង លោកស្រីអនុប្រធានការិយាល័យ លោកស្រីប្រធានផ្នែក លោកស្រីនាយសាល/រង និង បុគ្គលិកជាស្រ្តីទាំងអស់ចូលរួមអបអរសាទរខួបអនុស្សាវរីយ៏លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “សិទ្ឋិសមភាព និង ភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប “។  ការប្រារព្ឋខួបអនុស្សាវរីយ៏នេះ គឺជាឪកាសដ៏ឧត្តុង្គឧត្តមដែលបានចូលរួមចំណែកលើកកម្ពស់សីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្រ្តីកម្ពុជា សេរីភាព ក្នុងបុព្វហេតុស្តារនិងកសាងជាតិ សន្តិភាព និង ស្ថេរភាពទូទាំងផ្ទៃប្រទេស។