មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធប្រមូលទិន្នន័យនៃការអនុវត្តការលាងដៃ Kobo Toolbox System

ចុះផ្សាយថ្ងៃ : Apr 21, 2525

មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធប្រមូលទិន្នន័យនៃការអនុវត្តការលាងដៃ Kobo Toolbox System

 នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មន្ទីរពេទ្យកុមារជាតិ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធប្រមូលទិន្នន័យការលាងដៃ Kobo Toolbox System ក្រោមអធិបតីភាពឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ព្រមទាំងមានការចូលរួមពីលោកនាយករង លោកប្រធានការិយាល័យបច្ចេកទេស ក្រុមការងារ IPC លោក-លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប្រធានផ្នែក នាយសាល នាយសាលរង បុគ្គលិកមន្ទីរពេទ្យកុមារជាតិ និងវត្តមានចូលរួមផងដែរពីលោកសាស្រ្ដាចារ្យ កុយ វីរីយ៉ា និងលោកស្រី អៀ ដារ៉ាវី ដែលជាថ្នាក់ដឹកនាំមកពីនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល