Apr 21, 25
មន្ទីរពេទ្យកុមារជាតិ : កម្មវិធី Hand Washing
ចុះផ្សាយថ្ងៃ : May 01, 2525
មន្ទីរពេទ្យកុមារជាតិ : កម្មវិធី Hand Washing
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជ. ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកស្រី Shin Jungyeon អនុប្រធានអង្គការ KOICA លោកសាស្ត្រាចារ្យ Jun Eun Park តំណាងអ្នកអនុវត្តគម្រោង ព្រមទាំង លោក-លោកស្រីនាយករង ប្រធានការិយាល័យ/អនុការិយាល័យប្រធានផ្នែក/អនុប្រធានផ្នែក នាយសាល/នាយសាល បានចូលរួមកម្មវិធី Hand Washing។ ព្រឹត្តិការណ៍នេះ ស្របតាមយុទ្ធនាការសុខាភិបាលស្តីពីអនាម័យដៃនៅលើពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែឧសភា ខាងមុខ។ វាជាផ្នែកមួយនៃការចូលរួមរបស់យើងក្នុងចលនាពិភពលោក សម្រាប់ដៃស្អាត និងជីវិត ដែលមានសុវត្ថិភាព។ ព្រឹត្តិការណ៍ "ថ្ងៃលាងដៃ" ត្រូវបានរៀបចំឡើង ដើម្បី៖
- បង្កើនវប្បធម៌ និងទំលាប់អនាម័យដៃ ដែលជួយពង្រឹងសុវត្ថិភាពអ្នកជំងឺ និងកាត់បន្ថយអត្រាឆ្លងមេរោគ
- ជាបទពិសោធន៍ នឹងជះឥទ្ធិពលដល់ការបង្កើតអាកប្បកិរិយាលាងដៃត្រឹមត្រូវសម្រាប់ពេលវេលាជាយូរអង្វែងសម្រាប់ជីវិតប្រចាំថ្ងៃ
កម្មវិធីដែលបានរៀបចំនុថ្ងៃនេះមានដូចជា
- ប្រអប់មើល UV សម្រាប់បង្ហាញការលាងដៃ,
- សំណួរជាជម្រើស (OX Quiz) ស្តីពីសារៈសំខាន់នៃការលាងដៃ, និងវី
- វីដេអូអប់រំ នឹងធ្វើឲ្យការរៀនអំពីការលាងដៃគួរឱ្យចាប់អារម្មណ៍ និងងាយចងចាំ។