មន្ទីរពេទ្យកុមារជាតិ: ពិធីបូកសរុបលទ្ធផលការងារលើគម្រោងវះកាត់បេះដូងកុមារលើកទី១

ចុះផ្សាយថ្ងៃ : Feb 17, 2626

មន្ទីរពេទ្យកុមារជាតិ: ពិធីបូកសរុបលទ្ធផលការងារលើគម្រោងវះកាត់បេះដូងកុមារលើកទី១

មន្ទីរពេទ្យកុមារជាតិ: ពិធីបូកសរុបលទ្ធផលការងារលើគម្រោងវះកាត់បេះដូងកុមារលើកទី១

======

នារសៀលថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំរៀបចំពិធីបូកសរុបលទ្ធផលការងារលើគម្រោងវះកាត់បេះដូងកុមារលើកទី១ ដោយសហការរៀបចំជាមួយសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)។ ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមប្រធានមន្ទីរពេទ្យក៏បានរំលឹកនឹងថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំជ្រោមជ្រែងបង្កើតមន្ទីរពេទ្យឡើងវិញ ព្រមទាំងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់ចំពោះគម្រោងវៈកាត់ជំងឺបេះដូងកុមារពីកំណើត ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជីវិតដ៏ត្រចះត្រចង់។ តាមរយៈការអភិវឌ្ឍជាលំដាប់រហូតដល់ក្លាយជា មន្ទីរពេទ្យស្តង់ដារឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបន្តដឹកនាំ នឹងគាំទ្រជានិច្ទសំរាប់ការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ឋភាព​ នឹងទាន់ពេលវេលា។​ ក្នុងកម្មវិធីនោះដែរក៏មានការប្រគល់លិខិតថែ្លងអំណរគុណជូនដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក បុគ្គលិក ព្រមជាមួយនឹងក្រុមគ្រូពេទ្យនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក(CHPAA) ផងដែរ៕