មន្ទីរពេទ្យកុមារជាតិ: អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦

ចុះផ្សាយថ្ងៃ : Mar 10, 2626

មន្ទីរពេទ្យកុមារជាតិ: អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦

មន្ទីរពេទ្យកុមារជាតិ: អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦

======

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦ មន្ទីរពេទ្យកុមារជាតិបានរៀបចំកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាមន្ទីរពេទ្យ។ លោកជំទាវក៏មានមតិសំណេះសំណាល និង អបអរសាទរទិវានារីអន្តរជាតិជាមួយថ្នាក់ដឹកនាំ និង បុគ្គលិកមន្ទីរពេទ្យនាថ្ងៃទី៨ មីនា ឆ្នាំ២០២៦នេះផងដែរ។ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងសុន្ទរកថាអបអរសាទរទិវានារីអន្តរជាតិ ៨មីនា និងបានជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកដែលជានារីទាំងអស់ ព្រមទាំងជូនវត្ថុអនុស្សាវរីយ៏ផងដែរ៕