Aug 05, 26
សកម្មភាពបណ្តុះប...
មន្ទីរពេទ្យកុមារជាតិ សកម្...
មន្ទីរពេទ្យកុមារជាតិ: ពិធីប្រកាសផ្ដល់មូលនិធិបន្ថែមរបស់រដ្ឋាភិបាលអូស្រ្ដាលីគាំទ្រវិស័យគាំពារសង្គមនៅកម្ពុជា
=====
នាព្រឹកថ្ងៃព្រហស្បតិ៏ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពីឯកឩត្តមសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានទទួលគណប្រតិភូនៃក្រសួងសេដ្ឋកិច្ទ និងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសុខាភិបាល និងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី (DFAT) ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា និងអង្គការGIZ លើគម្រោងលើកកម្ពស់គាំពារសង្គម និងសុខភាពដំណាក់កាលទី២( ISPH II) ដើម្បីឲ្យមានបរិយាបន្ន ភាពធន់ និងសមត្ថភាពឆ្លើយតបគ្រោះអាសន្ននានា។ ការផ្តល់មូលនិធិរបស់រដ្ឋាភិបាលអូស្រ្តាលីជូនដល់ប្រទេសកម្ពុជានាពេលនេះ គឺជាការឆ្លើយតបនឹងការកើនឡើងនូវភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ទ និងការកើនឡើងថ្លៃប្រេងឥន្ឋនៈនិងថាមពលដើម្បីឲ្យប្រទេសកម្ពុជាអាចឆ្លើយតបកាន់តែមានប្រសិទ្ឋភាពចំពោះគ្រោះអាសន្ននាពេលបច្ទុប្បន្ននិងអនាគត៕