មន្ទីរពេទ្យកុមារជាតិ 

សកម្មភាពបណ្តុះបណ្តាល«ការថែទាំព្យាបាលជំងឺគ្រុនឈាម» សម្រាប់បុគ្គលិកសុខាភិបាលខេត្តកំពង់ចាម នាថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២៦។ 

=========

ក្រោមការដឹកនាំ និងចាត់តាំងរបស់ឯកឧត្តមញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ក្រុមការងារបណ្តុះបណ្តាល «ការថែទាំព្យាបាលជំងឺគ្រុនឈាម» នៃមន្ទីរពេទ្យកុមារជាតិ ត្រូវបានចាត់បញ្ជូនឲ្យទៅចែករំលែកចំណេះដឹង និងបទពិសោធន៍គ្លីនិកនៃការថែទាំព្យាបាលជំងឺគ្រុនឈាម នៅក្នុងកម្មវិធីបណ្តុះណ្តាលដែលរៀបចំដោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមស៊ិក ប៊ុណ្ណារដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល។

កម្មវិធីបណ្តុះបណ្តាលមានរយៈពេល១ថ្ងៃកន្លះ ដោយផ្តោតសំខាន់លើការធ្វើរោគវិនិច្ឆ័យ ការគ្រប់គ្រងព្យាបាល និងការថែទាំតាមដានតាមដំណាក់កាលនៃជំងឺគ្រុនឈាម។ 

ក្រោមការសម្របសម្រួលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម វគ្គបណ្តុះបណ្តាលនេះមានការចូលរួមយ៉ាងសកម្មរួមជាកិច្ចពិភាក្សាយ៉ាងផុលផុសពីបុគ្គលិកសុខាភិបាលក្នុងខេត្ត ដែលមានទាំងមណ្ឌលសុខភាព មន្ទីរពេទ្យសាធារណៈកម្រិតCPA1-CPA2-CPA3 និងមន្ទីរពេទ្យឯកជនផងដែរ ដែលមានចំនួន១២០នាក់ចូលរួមដោយផ្ទាល់ និងប្រហែល១០០នាក់ក្នុងZOOM។