មន្ទីរពេទ្យកុមារជាតិ: ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើគម្រោងសហប្រតិបត្តិការបច្ទេកទេសព្យាបាលជំងឺកុមារ

======                                                                                                                                                                                                                                               ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំគណៈប្រតិភូទៅចូលរួមពីធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើគម្រោងសហប្រតិបត្តិការបច្ទេកទេស Cambodia -Vietnam រវាងមន្ទីរពេទ្យកុមារជាតិ និង មន្ទីរពេទ្យកុមារប្រទេសវៀតណាមដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកជំងឺកុមារ (Pediatric Bronchoscopy) រួមមាន: ការអភិវឌ្ឍបច្ទេកទេសព្យាបាល ការបណ្តុះបណ្តាលបន្ថែមផ្សេងៗ ការស្រាវជ្រាវ និងការធ្វើឲ្យប្រសើរឡើងគុណភាពនៃការថែទាំសុខភាពកុមារកម្ពុជា៕