Aug 12, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: ពិធីចុះអ...
មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សាដោះស្រាយកិច្ចការងារទូទៅ
====== នាព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។ គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះគឺមានដូចជា៖ ១) ការដោះស្រាយកិច្ចការទូទៅទាក់ទងការថែទាំព្យាបាលអ្នកជំងឺប្រកបដោយសុវត្ថិភាព និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ២) ការពង្រឹង និងតាមដានការវាយតំលៃរបស់ផ្នែកថែទាំលើសូចនាករមួយចំនួន ព្រមទាំងការសំអាតបរិក្ខារមន្ទីរពេទ្យ ការអនាម័យតាមផ្នែកនីមួយៗ