Mar 07, 25
ការប្រជុំប្រចាំ...
នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ...
ថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរពេទ្យកុមារជាតិមានកិត្តិយសបានទទួលអំណោយមនុស្សធម៍ជាថវិកា ចំនួន ២៨០,០០០,០០០ រៀល ពី ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ខ្ញុំបាទវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់សូមថ្លែងអំណរគុណយ៉ាង ជ្រាលបំផុត ជូនចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងាររៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។