Dec 05, 24
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ បានរៀបចំទ...
ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរពេទ្យកុមារជាតិបានរៀបចំកិច្ចប្រជុំសរុបស្ដីពីការរៀបចំគូប្លង់អគារថ្មីលើកទី២ នៅមន្ទីរពេទ្យកុមារ ដឹកនាំកិច្ចប្រជុំដោយឯកឧត្ដម ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកស្រី Shin Yung Yoen អនុប្រធានអង្គការKOICA និងលោក Lee Dongchul អ្នកគ្រប់គ្រងការសាងសង និងសមាជិកសមាជិការតំណាងតាមផ្នែកទាំង ៩ ( ផ្នែកចក្ខុរោគ ផ្នែកស្តាលិទ្ធភាពពលកម្ម ផ្នែកត្រចៀកច្រមុះបំពងក ផ្នែកក្រពះពោះវៀន ផ្នែកកង្វះអាហារូបត្ថម្ភ ផ្នែកប្រព័ន្ធទឹកមូត្រ និងក្រពេញ ផ្នែកជំងឺលោហិត ផ្នែកមហារីក និងផ្នែកជំងឺផ្លូវដង្ហើម)ទាំងអស់។