ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ឈ ប៊ុនណា នាយករងមន្ទីរពេទ្យកុមារជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបញ្ចប់កាលវិភាគបណ្តុះបណ្តាលនៅនឹងកន្លែងលើកទី២ (2nd On-Site Training Schedule)។កម្មវិធីបញ្ចប់កាលវិភាគបណ្តុះបណ្តាលនេះ ធ្វើនៅមន្ទីរពេទ្យកុមារជាតិដែលមានការចូលរួមសហការដោយលោក Prof Jun Eun Park ជាប្រធាន Prof Kim Yun Seop លោក លោកស្រី អនុប្រធានការិយាល័យទាំង ៣  និង ក្រុមគ្រូពេទ្យ គិលានុប្បដ្ឋាក ដែលសិក្ខាកាមក្នុងកម្មវិធីនេះ។


លោកវេជ្ជបណ្ឌិត ឈ ប៊ុនណា សង្ឃឹមថា សិក្ខាកាមទាំងអស់ បានរៀននូវចំនេះដឹងថ្មីៗ និងអាចអនុវត្តបាននៅក្នុងមន្ទីរពេទ្យរបស់យើង ដើម្បីឲ្យការផ្តលសេវាកម្មជូនទៅអ្នកជំងឺកាន់តែល្អប្រសើរ និងមានគុណភាពល្អជាងមុន។ ស្របពេលជាមួយគ្នានេះដែល ខ្ញុំក៏សូមយកឱ្យកាសនេះរំលឹកពីក្រមសីលធម៌វិជ្ជាជីវៈ មានសីលធម៌ សុជីវធម៌ ក្នុងមានជាគ្រូពេទ្យ ក៏ដូចជាគិលានុបដ្ឋានកា ត្រូវតែធ្វើការប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈព្រោះយើងជាអ្នកជួយសង្រ្គោះជីវិតមនុស្ស ។ មានចំនេះដឹងខ្ពង់ខ្ពស់ តែបើខ្វះគុណធម៌ ក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ និងសុជីវធម៌ នោះយើងក៏មិនអាចទៅដល់គោលដៅដែលចង់ឱ្យមន្ទីរពេទ្យក្លាយជាមន្ទីរពេទ្យ និងជាមជ្ឍមណ្ឌលបណ្តុះបណ្តាលដ៏បំផុតនៅក្នុងប្រទេសកម្ពុជាបានដែរ។វគ្គបណ្តុះបណ្តាលនេះកើតមានឡើងមិនដោយចៃដន្យនេះទេ តែជាកិច្ចខិតខំប្រឹងប្រែងសហការគ្នាល្អ និងយ៉ាងជិតស្និតចាប់តាំងពីថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរពេទ្យរបស់យើង និងការចូលរួមពីបុគ្គលិកយើងទាំងអស់គ្នា ជាមួយអង្គការដៃគឺ អង្គការ KOICA និងមានការចូលរួមសម្របសម្រួលពីខាងមហាវិទ្យាល័យ Korean University ដែលមាន Prof Jun Eun Park ជាប្រធាន និង Prof Kim ជួយរៀបចំ ការបណ្តុះបណ្តាលនាពេលថ្ងៃនេះ និងវគ្គកន្លងទៅ។ ខ្ញុំសង្ឃឹមថា អ្នកទាំង ២៧ រូបនេះពិតជាធនធានមនុស្សរបស់មន្ទីរពេទ្យ ក៏ដូចជារបស់ប្រទេសជាតិ ក្នុងស្មារតីបំរើពលរដ្ឋយើងប្រកបដោយប្រសិទ្ធភាពខ្ពង់។


ជាកិច្ចបញ្ចប់លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណដល់ អង្គការ KOICA និងមានការចូលរួមសម្របសម្រួលពីខាងមហាវិទ្យាល័យ Korean University ដែលមាន Prof Jun Eun Park ជាប្រធាន និង Prof Kim ជួយរៀបចំ ការបណ្តុះបណ្តាលនាពេលថ្ងៃនេះ និងវគ្គកន្លងទៅ និងសូមឱ្យបន្តជួយគាំទ្របន្តទៀតដល់មន្ទីរពេទ្យកុមារជាតិក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យ ឱ្យកាន់តែរីកចំរើនប្រសើរឡើង និងជាមជ្ឍមណ្ឌលបណ្តុះបណ្តាល។