Nov 25, 24
កម្មវិធីកាលវិភា...
ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ...
មន្ទីរពេទ្យកុមារជាតិ បានរៀបចំទទួលការិយាល័យធានាគុណភាពនៃនាយកដ្ឋានមន្ទីរពេទ្យ និង គម្រោងលើកកម្ពស់គុណភាពសេវាថែទាំរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក USAID-EQHA II
=========
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤
មន្ទីរពេទ្យកុមារជាតិមានកិត្តិយស
បានរៀបចំទទួលដំណើរក្រុមការងារចុះទស្សនកិច្ចគាំទ្រមន្ទីរពេទ្យរួមមានក្រុមកាងារការិយាល័យធានាគុណភាពនៃនាយកដ្ឋានមន្ទីរពេទ្យ និងគំរោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព USAID-EQHA II ស្តីការរៀបចំអនុវត្តន៍តាមស្តង់ដានៃការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជា (CHAS) ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប្រធាន អនុប្រធានការិយាល័យ។ឯកឧត្តមនាយកមន្ទីរពេទ្យបានមានមតិស្វាគមន៏ និង សំណេះសំណាលចំពោះក្រុមការងារវាយតម្លៃការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ។ ក្នុងនោះដែរមន្ទីរពេទ្យក៏បានសម្របសម្រួលអោយក្រុមការងារវាយតម្លៃរបស់គំរោងលើកកម្ពស់គុណភាពមន្ទីរពេទ្យ USAID-EQHA II បានចុះទៅពិនិត្យនៅតាមផ្នែកផ្ទាល់បន្ថែមទៀតរួមមាន:ផ្នែក សង្រ្គោះបន្ទាន់ និង ពិគ្រោះក្រៅ ផ្នែក មន្ទីរពិសោធន៏ ផ្នែក ឪសថស្ថាន និងផ្នែក សល្យាគារ។ ជាលទ្ឋផលរួមបន្ទាប់ពីការវាយតម្លៃរួចមក មន្ទីរពេទ្យកុមារជាតិបានទទួលលទ្ឋផលនៃការដាក់ពិន្ទុបានយ៉ាងល្អប្រសើរ។