រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ០៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជ. ញឹប អង្គាបុស្សនាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំក្រុមការងារ ចូលរួមប្រជុំថ្នាក់ដឹកនាំពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍បច្ចេកទេសគម្រោងស្នើសុំសាងសង់អគារមន្ទីរពេទ្យកុមារជាតិ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


កិច្ចប្រជុំនេះបានរៀបចំឡើងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ និង ឯកឧត្តម រស់ សាលីន រដ្ឋលេខាធិការ និងមានការចូលរួមពីក្រុមការងាររបស់មន្ទីរពេទ្យកុមារជាតិដែលដឹកនាំដោយ ឯកឧត្ដមវេជ្ជ. ញឹប អង្គាបុស្សនាយកមន្ទីរពេទ្យកុមារជាតិ ដែលមាន លោកវជ្ជ. កែវ វណ្ណា នាយករងមន្ទីរពេទ្យ លោកវេជ្ជ. អ៊ឹង សូភីរម្យ ទីប្រឹក្សាមន្ទីរពេទ្យ និងលោកស្រីវេជ្ជ. អនុបណ្ឌិត ហួរ ដានេ អនុប្រធានការិយាល័យរដ្ឋបាលមន្ទីរពេទ្យកុមារជាតិ  ដើម្បីពិនិត្យ និងសម្រេចច្បាប់សាងសង់គម្រោងសាងសង់អាគារមន្ទីរពេទ្យកុមារជាតិ។