នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីលោក-លោកស្រីសាស្រ្តចារ្យ វេជ្ជបណ្ឌិតឯកទេស គ្រូពេទ្យយាមប្រចាំការ នាយប្រចាំការ ដែលរួមមានទាក់ទងការងារបច្ចេកទេស ការពិភាក្សាដោះស្រាយកិច្ចការងារទូទៅ ព្រមទាំងក្រមសីលធម៌ក្នុងការពង្រឹងគុណភាពក្នុងការអនុវត្តវិជ្ជាជីវៈសុខាភិបាល ក្នុងនោះផងដែរមន្ទីរពេទ្យក៏បានទទួលអ្នកស្ម័គ្រចិត្តនៃអង្គការ  KOICA ជួយទៅលើគំរោង   ​ Child Improving ក្នុងផ្នែក Nutrition & Child development ដែលគំរោងនេះមានរយៈពេល៣ឆ្នាំផងដែរ។