នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកុមារជាតិ មានប្រារព្ឋពិធីសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៏ ក្រោមការណែនាំពីឯកឧត្តមវេជ្ជ.ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យ។ ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិតជាថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធានផ្នែក នាយសាលគ្រប់ផ្នែក អតីតថ្នាក់ដឹកនាំចូលនិវត្តន៏ និង មន្រ្តីចូលនិវត្តចាប់ពីឆ្នាំ ២០២១ -២០២៤។ ឯកឧត្តមប្រធានមន្ទីរពេទ្យក៏មានមតិស្វាគមន៏ ប្រកបដោយក្តីនឹករលឹកចំពោះសហភាតរៈ ឬ ជារៀមច្បងដែលបានចំណាយកំលាំងកាយ ចិត្ត ប្រាជ្ញា ក្នុងបុព្វហេតុបំរើជាតិមាតុភូមិក្នុងផ្នែកសុខាភិបាល។ លោកក៏បានធ្វើការចែករំលែកបទពិសោធន៏បន្ថែមទៀតថា: ពេលខ្លះ មានការជជែកគ្នាពីបញ្ហាមួយចំនួនទៀតក៏ដោយ រៀមច្បងទាំងនេះបានបន្តកិច្ទការប្រកបដោយភាពជោគជ័យសំរាប់មន្ទីរពេទ្យទាំងមូល។ លោកសាស្រ្តចារ្យ លោកវេជ្ជបណ្ឌិត លោក-លោកស្រីចូលនិវត្តន៏ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង បានចែករំលែកនូវគោលគំនិតសំខាន់ៗរួមមាន: អនុស្សាវរីយ៏ធ្វើការក្នុងមន្ទីរពេទ្យ ការសហការណ៏រួមគ្នា និង ឆន្ទៈបំពេញការងារជូនអង្គភាព៕