ព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈឆ្នាំ ២០២៥ ឯកឧត្តមវេជ្ជ. ញឹប អង្គាបុស្ស បានដឹកនាំលោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិត លោកប្រធានការិយាល័យ ព្រមទាំងលោកប្រធានផ្នែក នាយសាលទាំងអស់ក្នុងមន្ទីរពេទ្យដើម្បីចូលរួមចែកអំណោយជូនដល់កុមារសំរាកក្នុងមន្ទីរពេទ្យសរុបប្រចាំថ្ងៃចំនួន ៤៧៥នាក់។ អំណោយដែលបានចែកជូននាពេលនោះរួមមាន:កាតាបស្ពាយ (backpack) និង ចូលរួមសាកសួរសុខទុក្ខសំណេះសំណាលចំពោះអាណាព្យាបាលកុមារផងដែរ។ អំណោយចែកជូនដល់កុមារក្នុងពេលនេះ បានទទួលពីសប្បុរសធម៌នៃសាកលវិទ្យាល័យ Jeju National University នៃសាធារណរដ្ឋកូរ៉េ។