នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីលោក-លោកស្រីសាស្រ្តចារ្យ វេជ្ជបណ្ឌិតឯកទេស គ្រូពេទ្យយាមប្រចាំការ នាយប្រចាំការ ដែលរួមមានទាក់ទងការងារបច្ចេកទេស ការពិភាក្សាដោះស្រាយកិច្ចការងារទូទៅ ព្រមទាំងក្រមសីលធម៌ក្នុងការពង្រឹងគុណភាពក្នុងការអនុវត្តវិជ្ជាជីវៈសុខាភិបាល។