នារសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពីឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ក្រុមការងារគម្រោងបណ្តុះបណ្តាលនៃមន្ទីរពេទ្យកុមារជាតិ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យគឹម អាង នាយករងមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីផែនការ និងសកម្មភាពគម្រោងសម្រាប់ឆ្នាំ២០២៦ លើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពថែទាំព្យាបាលកុមារ-ទារក ពីខាងមន្ទីរពេទ្យកុមារជាតិ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលស្ថិតក្នុងសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ កិច្ចពិភាក្សាបានស្វែងរកនូវលទ្ធភាពជាវិជ្ជមានសម្រាប់សកម្មភាពរួមគ្នា។