May 06, 25
កម្មវិធីបិទវគ្គ...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្...
ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្នែកថែទាំនៃមន្ទីរពេទ្យកុមារជាតិបានប្រជុំពិភាក្សាជាមួយនាយសាលដែលជាអ្នកដឹកនាំកិច្ចការថែទាំគ្រប់ផ្នែក ដឹកនាំអង្គប្រជុំដោយលោកស្រី ប៉ៃ សុខលីម អនុប្រធានការិយាល័យបច្ចេកទេសទទួលបន្ទុកកិច្ចការថែទាំក្នុងមន្ទីរពេទ្យ។ កិច្ចពិភាក្សាបានផ្តោតលើ ការពង្រឹងភាពសកម្មរបស់នាយសាល នាយសាលរងក្នុងការទទួលនិងឆ្លើយតបព័ត៌មានទាន់ហេតុការណ៍នៅក្នុងមន្ទីរពេទ្យ ការយកចិត្តទុកដាក់លើការងារដឹកនាំបង្រៀននិងវាយតម្លៃនិស្សិត ការពង្រឹងឥរិយាបទរបស់បុគ្គលិកក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសារអ្នកជំងឺ ក្រុមការងារសហភាតរៈ ដៃគូរសហការ និងការផ្តោតលើសកម្មភាពទប់ស្កាត់ការចម្លងរោគ ព្រមទាំងការជំរុញភាពសកម្មក្នុងការចែករំលែកចំណេះដឹង និងការចូលរួមវគ្គបណ្តុះបណ្តាល។ ជាចុងបញ្ចប់គឺការពិនិត្យតាមដាននូវដំណោះស្រាយបញ្ហាដែលបានលើកកាលពីសប្តាហ៍មុន។ កិច្ចប្រជុំមានរយៈពេល៤៥នាទី។