នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំលោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិត នាយករង លោកប្រធានការិយាល័យទាំង៣ លោក-លោកស្រីអនុប្រធានការិយាល័យ និង ទីប្រឹក្សាមន្ទីរពេទ្យ ដែលរួមមានគោលបំណង៖

1. ការពិនិត្យរបាយការណ៏ដែលបានសម្រេចកន្លងមករួមមាន៖ ការរៀបចំធ្វើសន្និបាត 

2. បញ្ហាផ្សេងៗ

ឯកឧត្តមប្រធានមន្ទីរពេទ្យបានជម្រាបជូនដល់លោក-លោកស្រីទាំងអស់ថា មន្ទីរពេទ្យកុមារជាតិនឹងរៀបចំសន្និបាតប្រចាំឆ្នាំនាថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ នឹងមានការអញ្ជើញឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមប្រធានមន្ទីរពេទ្យជាតិមួយចំនួន និង ដៃគូរជំនួយ រួមទាំងអនុញ្ញាតិអោយផ្នែកមួយចំនួនធ្វើបទបង្ហាញពីសមិទ្ឋផលដូចជា៖ ផ្នែក សម្ភព ផ្នែកទារក ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកជំងឺធ្ងន់ ផ្នែកមហារីក ផ្នែកសុខភាពផ្លូវចិត្ត ជាដើម។ លើសពីនេះទៅទៀត ការិយាល័យទាំង៣ ត្រូវរៀបចំចាត់ចែងការទទួលខុសត្រូវក្នុងដំណើរការសន្និបាតដោយ: បង្កើតគណៈកម្មាការចាត់ចែងការតាំងbooth និង ការធ្វើបទបង្ហាញ ការរៀបចំបដិសណ្ឋារកិច្ទភ្ញៀវ និង កម្មវិធីកម្សាន្តពេលព្រលប់ជាដើម។